ដេននី ក្វាន់ សន្យានឹងខ្លួនឯងថា នឹងរំដោះជីវិតឲ្យល្អជាងនេះ
សារព័ត៌មានយុវវ័យថ្មី/
ភ្នំពេញ (១៤ តុលា ២០១៦) ៖ តារាសម្តែងចូលចិត្តភាពសិចស៊ី នាង ដេននី ក្វាន់ បានសម្តែងធុញនឹងជីវិតខ្លួនឯងខ្លាំងណាស់។ ប៉ុន្តែនាងប្រាប់ថា ពេលនេះម៉ោងនេះ នាងសន្យានឹងខ្លួនឯងថា នាងនឹងមិនឲ្យជីវិតស្ថិតនៅត្រង់ចំណុចនេះរហូតនោះទេ គឺនាងនឹងធ្វើឲ្យខ្លួនឯងជួបនឹងអ្វីដែរល្អជាងនេះ។
កន្លងមកជារឿយៗគេកត់សម្គាល់ឃើញថា កញ្ញា ដេននី ក្វាន់ តែងតែបង្ហោះសារចម្លែកៗ ដែលពាក់ព័ន្ធនិងរឿងរ៉ាវ ស្នេហា និងខ្សែជីវិតរស់នៅប្រចាំថ្ងៃផងដែរ។
មិននឹកស្មានថា តារាសម្តែងស្រីស្រស់ស្អាត ដែលចូលចិត្តសម្ញែងដើមទ្រូង កញ្ញា ដេននី ក្វាន់ ដែលមានទ្រព្យសម្បត្តិច្រើនសន្ធឹកសន្ធាប់ ហើយជាម្ចាស់ហាងសាឡន និងលក់គ្រឿងសង្ហារឹមផងនោះ បែរជាមានវិបត្តិក្នុងខ្សែជីវិតរស់នៅប្រចាំថ្ងៃទៅវិញ។
ជាមួយគ្នានេះដែរ មហាជនដែលនិយមលេងសង្គមហ្វេសប៊ុក ក៏បាននិយាយលើកទឹកចិត្តទៅកាន់នាងផងដែរ កុំឲ្យពិបាក់ចិត្តតទៅទៀត និងត្រូវតស៊ូក្នុងជីវិត ដើម្បីកសាងជីវិតឲ្យល្អប្រសើរឡើង៕




No comments:
Write comments