Translate

Saturday, July 22, 2017

កុំថាឡើយអ្នកតូចតាចទោះជាអ្នកត្រកូលផុតលេខក៏គេចស្លាប់មិនរួចដែរ

Posted by   on

កុំថាឡើយអ្នកតូចតាចទោះជាអ្នកត្រកូលផុតលេខក៏គេចស្លាប់មិនរួចដែរ

ដោយ ៖ សហការី   
ថ្ងៃសុក្រ ទី៧ ខែកក្កដា ឆ្នាំ២០១៧ ម៉ោង ១៨:៤៤   (07-07-2017 18:44)
ផ្អែក​តាម​ទ្រឹស្តី​ព្រះពុទ្ធ​សាសនា​បាន​បង្ហាញ​ថា បើ​ទោះជា​មនុស្ស​ខ្លះ​កើតមក​ក្នុង​ត្រកូល​ខ្ពង់ខ្ពស់ ខ្លះ​មានត្រកូល​វណ្ណៈ​កណ្តាល ខ្លះ​សិ្ថ​ត​ក្នុង​ត្រកូល​តូច​ទាប អ្នកខ្លះ​មាន​អំណាច​វាសនា​ច្រើន មនុស្ស​ខ្លះ​មាន​អំណាច​វាសនា​តិច​...​ខុស​គ្នា​យា​៉​ង​នេះ​ក្តី ប៉ុន្តែ​សត្យា​នុ​ម័ត​៣​យា​៉​ង​ដែល​មនុស្ស​គ្រប់​រូប​មិន​បែក​ផ្សេង​គ្នា​ទេ​ពោល​គឺ​មាន​ស្មើ​ទូទៅ​គ្រប់​ៗ​គ្នា អ្នក​ណា​នឹង​កន្លង​ផុត​ទៅ​មិន​បានជា​ដាច់ខាត​នោះ​គឺ សាមញ្ញលក្ខណ​ធម៌ ឬ​ហៅ​ថា​ត្រៃលក្ខណ៍ ។
មុន​នឹង​បកស្រាយ​នូវ​ចំណុច​ទាំង​បី​នេះ អ្នក​សិក្សា​គប្បី​ជ្រាប​នូវ​ពាក្យ​ថា «​សង្ខារ​» ជា​មុន​សិន​ដើម្បី​ភ្ជាប់​សេចក្តី​នេះ​ទៅ​នឹង​សាមញ្ញលក្ខណ​ធម៌​ដូច​តទៅ ។ ពាក្យ​សង្ខារ​ប្រែ​ថា ការ​តាក់តែង គ្រឿង​ប្រកប ភ្ជុំ ប្រមូល​ផ្សំ របស់​ដែល​ផ្សំផ្គុំ​អំពី​ធាតុ​ដូច​រាង​កាយ ដើមឈើ ឬ​របស់​ដែល​មនុស្ស​ផ្សំផ្គុំ​អំពី​សម្ភារ​ដូច​យានយន្ត គេហដ្ឋាន​ប៉ុណ្ណេះ​ជាដើម​ឈ្មោះ​ថា​សង្ខារ ដែល​ពោល​ជា​រួម​គឺ​អ្វី​ៗ​ទាំងពួង​ទាំងឡាយ​ក្នុង​លោក​នេះ​ដែល​ជា​បច្ច័យ​តាក់តែង​ឡើង​ឈ្មោះ​ថា​សង្ខារ ។ សង្ខារ​នោះ​ចែក​ចេញ​ជា​២​ប្រការ​គឺ ឧបាទិន្នកសង្ខារ បាន​ដល់​ពួក​សត្វ​ដែល​ផ្សេង​គ្នា ដោយ​កំណើត​ជា​ទេវតា មនុស្ស អមនុស្ស និង​តិរច្ឆាន ព្រោះ​ពួក​សត្វ​អម្បាល​នេះ​ក៏​មាន​ហេតុ​បច្ច័យ​មានកម្ម​ជាដើម​តាក់តែង​ឱ្យ​កើតឡើង​ហើយ​មានចិត្ត​ដឹង​សុខទុក្ខ និង​អនុបាទិន្នក​សង្ខារ បាន​ដល់​របស់​ដែល​មាននៅ​តាម​ធម្មតា​ជា​វត្ថុ​ឥត​វិញ្ញាណ​ដូច​ដើមឈើ ភ្នំ ទន្លេ គេហដ្ឋាន យានយន្ត​ជាដើម ព្រោះ​របស់​អម្បាល​នេះ​មាន​ហេតុ​បច្ច័យ​តាក់តែង​ឡើង​ដូច​គ្នា គ្រាន់តែ​គ្មាន​ចិត្ត​ដឹង​សុខទុក្ខ ក្តៅ​ត្រជាក់​ប៉ុណ្ណោះ ។
ព្រោះហេតុនោះ​ហើយ​ទើប​លោក​ពន្យល់​ពាក្យ​ថា សាមញ្ញលក្ខណ​ធម៌ ធម៌​កើត​មាន​ជា​ធម្មតា​ជា​លក្ខណៈ គឺ​មាន​ស្មើ​ទូទៅ​ដល់​សង្ខារ​ទាំងពួង​ដូច​ជាតិ​ជា​មនុស្ស សូ​ម្បី​នឹង​មាន​ឋានៈ​ផ្សេង​គ្នា គឺ​មនុស្ស​ខ្លះ​ជា​សេដ្ឋី អ្នកខ្លះ​ជា​គហបតី មនុស្ស​ខ្លះ​ជា​ស្មូម​យាចក មនុស្ស​ខ្លះ​មានបុណ្យ​ស័ក្តិធំ មនុស្ស​ខ្លះ​គ្មាន​ស័ក្តិយស​ក៏​ពិត មែន ប៉ុន្តែ​មាន​លក្ខណៈ​៣​យា​៉​ង ដែល​មនុស្ស​គ្រប់​ៗ​រូប​មិន​បែក​ផ្សេង​ខុស​គ្នា​ឡើយ គឺ​មាន​ស្មើ​ទូទៅ​គ្រប់​គ្នា អ្នក​ណា​នឹង​កន្លង​ផុត​ទៅ​មិន​បាន នោះ​គឺ​សាមញ្ញលក្ខណ​ធម៌​នេះឯង ។
លក្ខណៈ​ធម៌​៣​យា​៉​ង​នេះ​ប្រចាំ​នៅ​ជា​គូ​នឹង​គ្នា​ជាប់​ជា​និច្ច ៖
១-​អនិច្ចតា សភាព​ជា​របស់​មិន​ទៀង ទោះ​ថោកទាប​ក្តី ថ្លៃថ្លា​ក្តី កើតឡើង​ហើយ​រមែង​រលត់​ទៅ​វិញ​ជា​ធម្មតា ។
២-​ទុក្ខ​តា សភាព​ជា​ទុក្ខ គេ​រមែង​កំណត់​យា​៉​ង​នេះ​ថា ការ​កើត ចាស់ជរា ព្យាធិ មរណៈ ជា​ប្រភេទ​នៃ​ទុក្ខ​ដែល​មនុស្ស​គ្រប់​រូប​មិន​អាច​កន្លង​បាន ចង់​មិន​ចង់​ត្រូវ​តែ​ទទួល ។
៣-​អនត្ត​តា សភាព​មិនមែន​ជា​ម្ចាស់​របស់ មិន​លុះ​ក្នុង​អំណាច​នៃ​ចិត្ត មិន​ស្តាប់បង្គាប់​អ្នក​ណា ឬថា​មិនមែន​ជា​របស់​ខ្លួន កាលបើ​ដល់​ពេលវេលា​ហើយ អនត្តា​ទាញ​យក​ទៅ​ភ្លាម ៕
(​ឈ្វេងយល់​ឱវាទ​ព្រះពុទ្ធ​សាសនា​ចេញផ្សាយ​សម្រាប់​ថ្ងៃសីល ១៥​កើត ខែអាសាឍ​)

No comments:
Write comments

វេបសាយវីដេអូប្លែងៗ សីចសីុ /Various video websites sex

Hey, we've just launched a new custom color Blogger template. You'll like it - https://t.co/quGl87I2PZ
Join Our Newsletter