Translate

Saturday, July 22, 2017

អាហារ​ទាំង​នេះ​អាច​បង្ក​គ្រោះថ្នាក់​ដល់​ខួរក្បាល

Posted by   on

អាហារ​ទាំង​នេះ​អាច​បង្ក​គ្រោះថ្នាក់​ដល់​ខួរក្បាល

ដោយ ៖ យុំា កំលិញ   
ថ្ងៃព្រហស្បតិ៍ ទី២០ ខែកក្កដា ឆ្នាំ២០១៧ ម៉ោង ២១:៣០   (20-07-2017 21:30)
មាន​អាហារ​មួយ​ចំនួន​ដែល​អាច​ប៉ះពាល់​ដល់​ខួរក្បាល ហើយ​អ្នក​គួរតែ​ចៀសវាង​ពី​អាហារ​ទាំងនោះ ។ របប​អាហារ​របស់​អ្នក​មិន​ត្រឹមតែ​អាច​ធ្វើ​ឲ្យ​អ្នកមាន​ក្បាលពោះ​នោះ​ទេ វា​ថែម​ទាំង​អាច​កាត់​បន្ថយ​សមត្ថភាព​របស់​ខួរក្បាល​អ្នកផង​ដែរ ។ ដូច្នេះ​អ្នក​ត្រូវ​តែ​ស្គាល់​អាហារ​ទាំងនោះ​ឲ្យ​បាន​ច្បាស់លាស់ និង​មិន​គួរ​ទទួលទាន​ពួក​វា​លើសលុប​ពេក​ទេ​ដើម្បី​ការពារ​ខួរក្បាល​របស់​អ្នក ។
នៅ​ក្នុង​អត្ថបទ​នេះ​បង្ហាញ​ពី​អាហារ​មួយ​ចំនួន​ដែល​អាច​ប៉ះពាល់​ដល់​សមត្ថភាព​ខួរក្បាល​របស់​អ្នក ។
១-​តៅហ៊ូ
ការ​បង្កើន​ការ​ទទួលទាន​តៅហ៊ូ​មានការ​ទាក់ទង​ទៅ​នឹង​ហានិភ័យ​នៃ​ការ​ថយ​ចុះ​ការ​យល់​ដឹង និង​បាត់បង់​ការ​ចង​ចាំ ដោយសារ​តៅហ៊ូ​មាន​សារធាតុ phytoestrogens ដែល​អាច​ប៉ះពាល់​ដល់​មុខងារ​របស់​ខួរក្បាល ។
២-​អាហារ​សម្បូរ​ជាតិ​សូ​ដ្យូ​ម (​អំបិល​)
ការ​ទទួលទាន​ជាតិ​សូ​ដ្យូ​ម​ក្នុង​កម្រិត​ខ្ពស់​មានការ​ទាក់ទង​ទៅ​នឹង​ការ​ថយ​ចុះ​ការ​ធ្វើ​លំ​ហាត់ប្រាណ និង​ផ្តល់​ផល​ប៉ះពាល់​អវិជ្ជមាន​លើ​សមត្ថភាព​នៃ​ការ​យល់​ដឹង​របស់​យើង។ លើស​ពី​នេះ ការ​ធ្វើ​លំ​ហាត់ប្រាណ​ទៀងទាត់​អាច​ប្រឆាំង​នឹង​ផល​ប៉ះពាល់​នៃ​ជាតិ​សូ​ដ្យូ​ម​ចំពោះ​ខួរក្បាល ។ ដូច្នេះ​អ្នក​គួរតែ​ចៀសវាង​ការ​ទទួលទាន​អាហារ​ដែល​សម្បូរ​ជាតិ​សូ​ដ្យូ​ម ។
៣-​អាហារ​ដែល​សម្បូរ​ជាតិ​ខ្លាញ់
អាហារ​ប្រភេទ​នេះ​អាច​ប៉ះពាល់​ដល់​ការ​ចង​ចាំ​របស់​អ្នក​យ៉ាង​ខ្លាំង ។ ការ​ទទួលទាន​អាហារ​ដែល​មាន​ជាតិ​ខ្លាញ់​រៀងរាល់ថ្ងៃ​អាច​ប៉ះពាល់​ដល់​ការ​ចង​ចាំ​របស់​អ្នក បន្តិច​ម្តងៗ។
៤-​ត្រី​ធូ​ណា
ត្រី​ធូ​ណា​អាច​បន្ថយ​សមត្ថភាព​នៃ​ការ​គិត​របស់​អ្នក ។ ការ​ទទួលទាន​ត្រី​ធូ​ណា​ច្រើន​ជាង ៣​ដង​ក្នុង​១​ស​ប្តា​ហ៍​អាច​ធ្វើ​ឲ្យ​អ្នក​ប្រឈម​នឹង​ហានិភ័យ​ខូច​មុខងារ​នៃ​ការ​យល់​ដឹង៕

No comments:
Write comments

វេបសាយវីដេអូប្លែងៗ សីចសីុ /Various video websites sex

Hey, we've just launched a new custom color Blogger template. You'll like it - https://t.co/quGl87I2PZ
Join Our Newsletter