Translate

Saturday, July 22, 2017

កោះ​មួយ​មុន​នឹង​ចូលត្រូវ​ស្រាត​ងូត​ទឹកសិន ពិសេស​​នោះ​ហាម​នារីៗ​​​​​​...

Posted by   on

កោះ​មួយ​មុន​នឹង​ចូលត្រូវ​ស្រាត​ងូត​ទឹកសិន ពិសេស​​នោះ​ហាម​នារីៗ​​​​​​...

 












ដោយ ៖ ម៉ុក សេង​  
ថ្ងៃពុធ ទី១៩ ខែកក្កដា ឆ្នាំ២០១៧ ម៉ោង ១៩:៣០   (19-07-2017 19:30)
AFP ​កាលពី​ពេល​ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា កោះ​ «Okinoshima»​ ជាទី​តាំង​ចេតិយ​ដ៏​សក្តិ​សិទ្ធិ​នៅ​ខេត្ត​ហ៊្វូគូ​អូ​កា

ប្រទេស​ជប៉ុន គឺជា​កោះ​ហាម​ចំពោះ​ស្ត្រី អនុញ្ញាត​ឱ្យ​តែ​បុរស​ចូល​ទស្សនា ។
ក្រោយ​ពី​ទទួល​បានការ​ចុះបញ្ជី​ជា​បេតិកភណ្ឌ​ពិភពលោក​ពី​អង្គការ​ស្រាវជ្រាវ​វិទ្យាសាស្ត្រ និង​វប្បធម៌​នៃ​អង្គការសហប្រជាជាតិ​ (​យូ​ណេ​ស្កូ​)​ កាលពី​ពេល​ថ្មី​ៗ​កន្លង​មក កោះ​នោះ​នឹង​មិន​បើក​ទទួល​អ្នកទេសចរ​ទៅ​កម្សាន្ត​ទេ​ ចាប់ពី​ឆ្នាំ​ក្រោយ​តទៅ ។
បម្រាម​នោះ​ដើម្បី​ការពារ​បរិវេណ​កោះ​ដែល​រង​ការ​ខូចខាត ។ ការ​អភិរក្ស​កោះ​នោះ​នឹង​ដំណើរការ​យ៉ាង​តឹង​រ៉ឹ​ង​ស្រប​តាម​ការ​កំណត់ ។ កោះ​នោះ​បាន​ទទួល​ការ​ចុះបញ្ជី​ជា​បេតិកភណ្ឌ​ពិភពលោក​របស់​យូ​ណេ​ស្កូ ប្រសិនបើ​មានការ​ធូររលុង​ឱ្យ​ភ្ញៀវ​ទៅ​ទស្សនា​នឹង​ធ្វើ​ឱ្យ​ខូចខាត ។
មាន​ករណី​លើកលែង​មួយ ដោយ​កោះ​ Okinashima​ នៅ​ក្នុងឆ្នាំនេះ​កំណត់​ទទួលភ្ញៀវ​ទេសចរ​ទៅ​ទស្សនា​បាន​ចំនួន​២០០​នាក់ ប៉ុន្តែ​ត្រូវ​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​គណៈ​កម្មការ​វិហារ​ស៊ីន​តូ ។ ទោះបីជា​បែប​ណា​ក៏​ដោយ គណៈកម្មការ​ស៊ី​ន​តូប​ញ្ជា​ក់ថា អាច​បើក​ឱ្យ​អ្នកជំនាញ​ទៅ​ទស្សនកិច្ច​បាន
ក្នុង​គោលដៅ​សិក្សា​ស្រាវជ្រាវ​និង​អភិរក្ស
 
កោះ ​Okinashima ​ស្ថិត​នៅ​បរិវេណ​ឆ្នេរ​ខាងលិច​ឆៀង​ខាងជើង​កោះ​ Kusu ជាទី​តាំង​ចេតិយ​ «Munakata Taisha»​ ទី​សក្ការបូជា​ព្រះ​អាទិទេព​ផ្ទៃសមុទ្រ និង​ជាទី​កន្លែង​ប្រារព្ធ​ពិធីបួងសួង​សុំ​ឱ្យ​ការ​ធ្វើ​ដំណើរ​ដោយ​សុវត្ថិភាព​តាំងពី​បុរាណ​មក ។

លើស​ពី​នេះ​ក៏​ជា​ច្រក​ផ្នែក​ពាណិជ្ជកម្ម​ជាមួយ​បរទេស​ដ៏​សំខាន់​របស់​ជប៉ុន​ក្នុង​ពេល​អតីតកាល
 និង​​ជា​ផ្នែក​មួយ​នៃ​ពាណិជ្ជកម្ម​ត​ភ្ជាប់​ប្រជុំ​កោះ​ជាមួយ​ឈូង​សមុទ្រ​កូរ៉េ និង​ប្រទេស​ចិន ។
កោះ​ Okinashima ​ស្ថិត​ក្រោម​ការ​ដឹកនាំ​របស់​ព្រះ​បព្វជិត​និកាយ​ស៊ី​ន​តូ ដែល​ប្រកាន់​ភ្ជាប់​បម្រាម​តាំងពី​យូរលង់ គឺ​ហាម​ស្ត្រី​ឡើង​ទៅ​លើ​កោះ អនុញ្ញាត​ឲ្យ​តែ​បុរស​ប៉ុណ្ណោះ តែ​មុន​នឹង​ឡើង​ទៅ​លើ​កោះ​ត្រូវ​ស្រាត​ងូតទឹក​សមុទ្រ​ឱ្យ​ស្អាត​ជា​មុន​សិន ៕





        No comments:
        Write comments

        វេបសាយវីដេអូប្លែងៗ សីចសីុ /Various video websites sex

        Hey, we've just launched a new custom color Blogger template. You'll like it - https://t.co/quGl87I2PZ
        Join Our Newsletter