គ្រាប់មិនទាន់ផ្ទុះកាលពីសម័យសង្គ្រាមត្រូវកំទេចចោល
ថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០១៧ ម៉ោង ១០:១១ (23-07-2017 10:11)
ខេត្តសៀមរាប ៖ នារសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៧ នេះការិយាល័យគ្រប់គ្រងអាវុធគ្រឿងផ្ទុះ ជាតិពុល នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបសហការជាមួយអធិការដ្ឋាននគរបាលក្រុង-ស្រុកដែលកន្លងមកបានប្រមូលសំណល់គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះដែលសល់ពីសង្គ្រាមចំនួន០៩គ្រាប់ ។
តាមប្រភពពីសមត្ថកិច្ចនគរបាលជំនាញបានប្រាប់នៅរសៀលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៧ ថាដោយមានការចូលរួមល្អពីប្រជាពលរដ្ឋ និងសមត្ថកិច្ចនគរបាលមូលដ្ឋានតាមស្រុក ក្រុង មួយចំនួននៅក្នុងខេត្តសៀមរាប ទើបកម្លាំងជំនាញបានធ្វើការផ្សព្វផ្សាយជូនពួកគាត់ដើម្បីឱ្យបានយល់ដឹងអំពីគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះដែលនៅសេសសល់ពីសម័យសង្គ្រាម ។
ដូច្នេះ កម្លាំងសមត្ថកិច្ចមូលដ្ឋានបានប្រមូលយកមកចំនួន៩គ្រាប់ រួចយកទៅប្រគល់ឱ្យខាងអង្គការស៊ីម៉ាក និងអង្គការហេឡូត្រាស់ ដើម្បីកម្ទេចចោល ៕
No comments:
Write comments